ទីតាំងតារាងបាល់ទះបង្កប់ល្បែងស៊ីសងមាន់អនឡាញនិងឡូតូ
ថ្ងៃចេញផ្សាយ ៖ 09/06/2026 14:12:26
ដោយ ៖ angkorbankongchey | ចំនួនអ្នកចូលមើល ៖ 21.4K

 

ល្បែង Online ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរ មូលដ្ឋានហាក់ដូចជាមើលមិនឃើញ ប្រជាពលរដ្ឋបាំងខ្សឹបប្រាប់អ្នក សារព័ត៌មានអ្នកសារព័ត៌មានបានត្រឹមចុះយកព័ត៌មានរាយការណ៍ជូនមន្ត្រីមូលដ្ឋានព្រោះអ្នកសារព័ត៌មានគ្មានសិទ្ធិអ្វីនិងចុះទៅបិទទីតាំងល្បែងទាំងនោះបានទេ។

កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ ក្រុមការងារអង្គភាពយើងខ្ញុំនិងក្រុមការងារអង្គភាពផ្សេងទៀតបានចុះធ្វើការយកព័ត៌មាននិងរាយការណ៍ ជូនលោកមេប៉ុស្តិ៍ចោមចៅ៣ អំពីទីតាំង ល្បែងឡូតូនិងមាន់អនឡាញច្រើនកន្លែងស្ថិតនៅក្នុងភូមិព្រៃទា មានទាំងរូបថតនិងទីតាំង តែលោកមេប៉ុស្តិ៍ហាក់ដូចជាមិនអើពើនិងការរាយការណ៍ព័ត៌មានជូនទេបានត្រឹមមើលហើយមិនឆ្លើយតបឬមានចំណាត់កាលណាមួយទៅលើទីតាំងល្បែងអនឡាញទាំងនោះឡើយ

ថ្ងៃនេះអ្នកព័ត៌មានយើងបានចុះទៅមើលទីតាំងតារាងបាល់ទះដដែលគឺនៅបើកលេងល្បែងអនឡាញយ៉ាងកក្រឹគកក្រេង ដដែរ

មហាជនឆ្ងល់ថា÷ ហេតុអ្វីបានជាល្បែង អនឡាញទាំងនោះអាចបើកដំណើរការលេងយ៉ាងរលូនដោយគ្មានការរំខានពីអាជ្ញាធរមូលដ្ឋាន តើអាជ្ញាធរមិនហ៊ានចុះបង្ក្រាបទីតាំង ល្បែងអនឡាញទាំងនោះ ដោយសារមានខ្នងបង្អែកធំឬយ៉ាងណា សុំស្នើទៅដល់លោក អភិបាលនៃគណៈខណ្ឌពោធិ៍សែនជ័យ លោក សក់ កញ្ញារិទ្ធ និងលោក អធិការខណ្ឌ ម៉នវុទ្ធី មេត្តាចាត់កម្លាំងក្រោមឱវាទជួយចុះបង្ក្រាបផងទាន

ដើម្បីឱ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុចដែលប្រមុខរដ្ឋាភិបាលបានដាក់ជូន។

ព័ត៌មានផ្សេងៗ
ការសម្ដែងរបាំជូនភ្ញៀវជាតិនិងអន្តរជាតិក្នុងថ្ងៃកិច្ចប្រជុំហ្រ្វង់កូហ្វូនី
14/11/2026 16:37:21 angkorbankongchey
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
12/11/2026 06:37:36 angkorbankongchey
សម្ដេចហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីព្រមទាំងបុត្រាបុត្រីធ្វើបុណ្យទក្ខិណានុប្បទានគម្រប់ខួប 50 ឆ្នាំជូនកូនប្រុសហ៊ុនកំសត់…
10/11/2026 11:59:42 angkorbankongchey
ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា អញ្ជើញជាអធិបតីក្នុងការចូលរួមចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់ស្ដីអំពីសហប្រតិបត្តិការប្រឆាំងនិងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា
23/09/2026 13:41:00 angkorbankongchey
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ សម្តេចធិបតីកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទូតពង្រឹងមិត្តភាពចាស់-ពង្រីកមិត្តភាពថ្មី
21/08/2026 07:52:28 angkorbankongchey
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft