កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ថ្ងៃចេញផ្សាយ ៖ 12/11/2026 06:37:36
ដោយ ៖ angkorbankongchey | ចំនួនអ្នកចូលមើល ៖ 21.4K

 

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ព

 

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩និង៤៥នាទី នៅចំណុចលើផ្លូវលេខ១៤២ ស្ថិតក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម (បាញ់សម្លាប់) បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន០១ដើម ធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះឈ្មោះ HAN YU MING ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន (ផ្នែកគ្រប់គ្រងសម្ភារ: និងប្រេង) ត្រូវចំដើមទ្រូងបណ្តាលឲ្យស្លាប់ភ្លាមៗ ខណះពេលដែលជនរងគ្រោះរូបនេះបានជិះម៉ូតូដេញតាមជនសង្ស័យខាងលើលួចដឹកប្រេង ហើយក៏ត្រូវបានជនសង្ស័យដកអាវុធខ្លីបាញ់ទៅលើជនរងគ្រោះតែម្តង។

 

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាកម្មករលួចប្រេងរបស់ក្រុមហ៊ុន បានចំនួន០៦នាក់រួមមាន៖

 

១-ឈ្មោះ នន ណេង ភេទប្រុសអាយុ៣១ឆ្នាំ

២-ឈ្មោះ ភួង សំណាង ភេទប្រុសអាយុ៥០ឆ្នាំ

៣-ឈ្មោះ ព្រិច បូរ៉ា ភេទប្រុសអាយុ២៦ឆ្នាំ

៤-ឈ្មោះ ឃុយ ធី ភេទប្រុស អាយុ៥៨ឆ្នាំ

៥-ឈ្មោះ ណុប សាក់ ភេទ ប្រុសអាយុ៣៥ឆ្នាំ

៦-ឈ្មោះ សួង សុនិត ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ

 

រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៥និង១០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត(ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់) មានឈ្មោះ មឿន សុខគា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

 

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១១និង៤០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត រួមមាន៖

១-ឈ្មោះ ឆាយ សុផាត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុច វាល៤ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាអ្នកធ្វើសកម្មភាពបាញ់ជនរងគ្រោះ)

២-ឈ្មោះ ជ័យ សីហា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ជាអ្នកទទួលទិញប្រេង និងជាបក្ខពួកជនដៃដល់)។ ដកហូតបាន អាវុធខ្លីចំនួន០១ដើម ម៉ាកK54 បង់ចំនួន០១ គ្រាប់ចំនួន០៥។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ព័ត៌មានផ្សេងៗ
ការសម្ដែងរបាំជូនភ្ញៀវជាតិនិងអន្តរជាតិក្នុងថ្ងៃកិច្ចប្រជុំហ្រ្វង់កូហ្វូនី
14/11/2026 16:37:21 angkorbankongchey
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
12/11/2026 06:37:36 angkorbankongchey
សម្ដេចហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីព្រមទាំងបុត្រាបុត្រីធ្វើបុណ្យទក្ខិណានុប្បទានគម្រប់ខួប 50 ឆ្នាំជូនកូនប្រុសហ៊ុនកំសត់…
10/11/2026 11:59:42 angkorbankongchey
ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា អញ្ជើញជាអធិបតីក្នុងការចូលរួមចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់ស្ដីអំពីសហប្រតិបត្តិការប្រឆាំងនិងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា
23/09/2026 13:41:00 angkorbankongchey
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ សម្តេចធិបតីកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទូតពង្រឹងមិត្តភាពចាស់-ពង្រីកមិត្តភាពថ្មី
21/08/2026 07:52:28 angkorbankongchey
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft