រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ សម្តេចធិបតីកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទូតពង្រឹងមិត្តភាពចាស់-ពង្រីកមិត្តភាពថ្មី
ថ្ងៃចេញផ្សាយ ៖ 21/08/2026 07:52:28
ដោយ ៖ angkorbankongchey | ចំនួនអ្នកចូលមើល ៖ 21.4K

 

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងថា ការទូតពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី ក្នុងការទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត។ ការលកឡើងដូចនេះ ក្នុងវេទិកាសារព័ត៌មានលើកទី៩ សមិទ្ធផល ៣ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧។

 

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា សម្រាប់គោលនយោបាយការទូតពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី ដែលបានដាក់ចេញតាំងពីជំនាន់អតីតព្រះមហាក្សត្រ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី កំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “សម្តេចធិបតីហ៊ុន ម៉ាណែត ដាក់ចេញជាគោលការណ៍ថា ត្រូវពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។ ការទូតពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មីនេះ គឺជានិរន្តរភាព និងជាសង្គតិភាពនៃនយោបាយការបរទេសកម្ពុជា ជាយូរអង្វែងណាស់មកហើយ។ និយាយបែបផ្សេងវាជាគោលការណ៍នៃនយោបាយការបរទេសរបស់កម្ពុជាដែលផ្តួចផ្តើមជាយូរអង្វែងណាស់មកហើយ ដោយព្រះបរមរតនកោដ្ឋ សីហនុ និងក្រោយមកសម្តេចតេជោ និងក្រោយថ្ងៃទី២៣ សីហា ឆ្នាំ២០២៣ បានកែលំអរ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន”។

 

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្តថា ការទូតពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី ក្នុងគោលដៅទំនាក់ទំនងជាមួយភាគីអន្តរជាតិនេះ គឺជាអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានកំពុងបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់ជាទីបំផុតអស់រយៈពេលប្រមាណជា៣ឆ្នាំមកហើយ តាំងពីសម្តេចបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា។

 

បើតាមលោក ហ្សង់ ហ្វ្រង់ស័រ តាន់ គោលដៅចុងក្រោយបង្អស់នៃនយោបាយការបរទេស ដើម្បីពង្រឹងឯករាជ្យភាព និងតុល្យភាពនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ ក្នុងនោះ ក៏បានពង្រឹងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។ ទាំងនេះ ពិតជាមានភាពចាំបាច់បំផុតក្នុងពេលស្ថានភាពពិភពលោកកំពុងមានការប្រែប្រួល មិនជាក់លាក់ និងផុយស្រួយ៕

ព័ត៌មានផ្សេងៗ
ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា អញ្ជើញជាអធិបតីក្នុងការចូលរួមចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់ស្ដីអំពីសហប្រតិបត្តិការប្រឆាំងនិងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា
23/09/2026 13:41:00 angkorbankongchey
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ សម្តេចធិបតីកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទូតពង្រឹងមិត្តភាពចាស់-ពង្រីកមិត្តភាពថ្មី
21/08/2026 07:52:28 angkorbankongchey
សម្តេចតេជោ ហ៊ុន សែន ទទួលជួប លោក កឹម សុខា ព្រមទាំងលោកជំទាវ លោកជំទាវនិងកូនស្រី ជាថ្មីម្តងទៀត
16/08/2026 10:15:44 angkorbankongchey
រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអៀងសុផលឡែតនិងឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា 
07/08/2026 07:21:32 angkorbankongchey
ប្លុកតាន់ប៉ា ទីតាំងធ្លាប់តែល្បីសំបូរក្រុមក្រុមជនអនាថាប្រេីប្រា-ស់គ្រឿ•ងញៀននោះត្រូវបានបោសសម្អាតជិតអស់ហេីយ…
22/07/2026 06:49:07 angkorbankongchey
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft