កំពង់ស្ពឺ៖ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ ទីតាំងល្បែងប្រជល់មាន់និងអាប៉ោងដ៏ធំមួយ ស្ថិតនៅខាងក្រោយ ភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានខ្លាចញញើតអាជ្ញាធរមូលដ្ឋានឡើយ។
ប្រភពបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងនេះ ត្រូវបានរៀបចំឡើងដោយក្រុមបុគ្គលដែលជាមេសង្វៀន ដុះស្លែប៉ុន្មាននាក់ដដែលៗ ជាអ្នករៀបចំ និងគ្រប់គ្រងសកម្មភាពល្បែងស៊ីសងនៅទីតាំងសង្វៀនប្រជល់មាន់ហ្នឹងអាប៉ោងនេះ ក្រុមមេសង្វៀនទាំងនេះត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានច្រើនទីតាំងសម្រាប់ផ្លាស់ប្ដូរកន្លែងលេង ដើម្បីពង្វៀងដាន ក្រុមបក្ខពួកម្ចាស់សង្វៀន បានទាក់ទាញអ្នកលេងចូលលេងល្បែងយ៉ាងច្រើន ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ។
ក្រុមការងារយើងខ្ញុំបានចុះយកព័ត៌មានរាយការណ៍ជូនសមត្ថកិច្ចច្រើនលើកច្រើនសារហើយដែល ទី១ លោកមេប៉ុស្តិ៍ ឃើញផ្អាកសកម្មភាពបានមួយចម្អិនក្រពិសហើយក៏ឃើញបើកដំណើរការវិញ លើកទី២ រាយការណ៍ជូនលោកមេឃុំក៏បានប្រាប់ថាចាំឱ្យកម្លាំងចុះធ្វើការតែចាំមើលរយៈពេលប្រហែល ២ ម៉ោងស្ងាត់ឈឹងហើយក៏ខលលែងចូល លើកទី៣ រាយការណ៍ជូនទៅលោកអធិការលោកថាកំពុងរវល់ប្រជុំ ចាំឱ្យកម្លាំងចុះធ្វើការ តែក្រុមការងារយើងរងចាំផ្សាយព័ត៌មានរហូតដល់ម៉ោង ៤.៣០ នាទីក៏នៅតែមិនឃើញមានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃើញតែក្រុមអ្នកលេងល្បែងចេញមកជាបន្តបន្ទាប់ដូចដឹងខ្លួនមុន មុនកម្លាំងសមត្ថកិច្ចចុះទៅធ្វើការទៀត និយាយរួមរំសាយអស់មិនបាច់កម្លាំងចុះសង្ក្រានទាន់ទេ។
កន្លងមកប្រជាពលរដ្ឋតែងតែកោតសរសើរនិងសាទរចំពោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃខណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺដែលលោកតែងតែបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនៅក្នុងខេត្តបានយ៉ាងល្អ។
មហាជនកំពុងរង់ចាំមើលតើក្រុមម្ចាស់សង្វៀនល្បែងប្រជល់មាន់និងអាប៉ោងជាមួយបក្សពួកមួយក្រុមនេះអាចលាក់កំបាំងបានដល់ពេលណា។
ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា អញ្ជើញជាអធិបតីក្នុងការចូលរួមចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់ស្ដីអំពីសហប្រតិបត្តិការប្រឆាំងនិងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ សម្តេចធិបតីកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទូតពង្រឹងមិត្តភាពចាស់-ពង្រីកមិត្តភាពថ្មី
សម្តេចតេជោ ហ៊ុន សែន ទទួលជួប លោក កឹម សុខា ព្រមទាំងលោកជំទាវ លោកជំទាវនិងកូនស្រី ជាថ្មីម្តងទៀត
រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអៀងសុផលឡែតនិងឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា
ប្លុកតាន់ប៉ា ទីតាំងធ្លាប់តែល្បីសំបូរក្រុមក្រុមជនអនាថាប្រេីប្រា-ស់គ្រឿ•ងញៀននោះត្រូវបានបោសសម្អាតជិតអស់ហេីយ…
© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft