ពិតជាអស្ចារ្យមែនទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោង មួយកន្លែងនៅ ត្រែងត្រយឹងបើកលេងអញ្ចឹងរលូន…
ថ្ងៃចេញផ្សាយ ៖ 04/06/2026 15:31:14
ដោយ ៖ angkorbankongchey | ចំនួនអ្នកចូលមើល ៖ 21.4K

 

 

កំពង់ស្ពឺ៖ ថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២៦ ទីតាំងល្បែងប្រជល់មាន់និងអាប៉ោងដ៏ធំមួយ ស្ថិតនៅខាងក្រោយ ភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនមានខ្លាចញញើតអាជ្ញាធរមូលដ្ឋានឡើយ។

 

ប្រភពបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងនេះ ត្រូវបានរៀបចំឡើងដោយក្រុមបុគ្គលដែលជាមេសង្វៀន ដុះស្លែប៉ុន្មាននាក់ដដែលៗ ជាអ្នករៀបចំ និងគ្រប់គ្រងសកម្មភាពល្បែងស៊ីសងនៅទីតាំងសង្វៀនប្រជល់មាន់ហ្នឹងអាប៉ោងនេះ ក្រុមមេសង្វៀនទាំងនេះត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានច្រើនទីតាំងសម្រាប់ផ្លាស់ប្ដូរកន្លែងលេង ដើម្បីពង្វៀងដាន ក្រុមបក្ខពួកម្ចាស់សង្វៀន បានទាក់ទាញអ្នកលេងចូលលេងល្បែងយ៉ាងច្រើន ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

 

ខណៈក្រុមការងារយើងខ្ញុំបានចុះយកព័ត៌មានរាយការណ៍ជូនសមត្ថកិច្ចច្រើនលើកច្រើនសារហើយដែលដោយលើក ទី១ រាយការណ៍ជូនលោកមេប៉ុស្តិ៍ ឃើញផ្អាកសកម្មភាពបានមួយចម្អិនក្រពិសហើយក៏ឃើញបើកដំណើរការវិញ លើកទី២ រាយការណ៍ជូនលោកមេឃុំក៏បានប្រាប់ថាចាំឱ្យកម្លាំងចុះធ្វើការតែចាំមើលរយៈពេលប្រហែល ២ ម៉ោងស្ងាត់ឈឹងហើយក៏ខលលែងចូល លើកទី៣ រាយការណ៍ជូនទៅលោកអធិការ លោកប្រាប់ថាកំពុងរវល់ប្រជុំ ចាំឱ្យកម្លាំងចុះធ្វើការ តែក្រុមការងារយើងរងចាំផ្សាយព័ត៌មានរហូតដល់ម៉ោង ៤.៣០ នាទីក៏នៅតែមិនឃើញមានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ឃើញតែក្រុមអ្នកលេងល្បែងចេញមកជាបន្តបន្ទាប់ដូចដឹងខ្លួនមុន មុនកម្លាំងសមត្ថកិច្ចចុះទៅធ្វើការទៀត និយាយរួមរំសាយអស់មិនបាច់កម្លាំងចុះសង្ក្រានទាន់ទេ។

 

កន្លងមកប្រជាពលរដ្ឋតែងតែកោតសរសើរនិងសាទរចំពោះស្នារដៃរបស់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃខណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺដែលលោកតែងតែបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសនៅក្នុងខេត្តបានយ៉ាងល្អ។

 

 

មហាជនចាំមើលតើក្រុមម្ចាស់សង្វៀនល្បែងនិងបក្សពួកមួយក្រុមនេះអាចលាក់កំបាំងបានដល់ពេលណា។

ព័ត៌មានផ្សេងៗ
ប្លុកតាន់ប៉ា ទីតាំងធ្លាប់តែល្បីសំបូរក្រុមក្រុមជនអនាថាប្រេីប្រា-ស់គ្រឿ•ងញៀននោះត្រូវបានបោសសម្អាតជិតអស់ហេីយ…
22/07/2026 06:49:07 angkorbankongchey
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈជំនាញ ដើម្បីធានាដល់និរន្តរភាពការងារ
20/07/2026 10:53:54 angkorbankongchey
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអញ្ជើញមាតុភូមិនិវត្តន៍មកដល់ប្រេងជាណាចក្រកម្ពុជាវិញ
27/06/2026 06:08:41 angkorbankongchey
ទីតាំងតារាងបាល់ទះបង្កប់ល្បែងស៊ីសងមាន់អនឡាញនិងឡូតូ
09/06/2026 14:12:26 angkorbankongchey
ពិតជាអស្ចារ្យមែនទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោង មួយកន្លែងនៅ ត្រែងត្រយឹងបើកលេងយ៉ាងរលូនចម្ងាយផ្លូវចូលសង្វៀនមិនដល់ ៥០០ ម៉ែត្រពីប៉ុស្តិ៍នគរបាលនិងសាលាឃុំផងតែមានយន្តទិព្វអាចបិទបាំងភ្នែកសមត្ថកិច្ចបាន…
04/06/2026 15:40:05 angkorbankongchey
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft