ខេត្តកំពត៖ មានការជែកវែកញែក និងរិះគន់យ៉ាងខ្លាំងជុំវិញតម្លាភាពនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំឆ្នាំ២០២៦ នៅក្នុងស្រុកដងទុងស្រុកជុំគិរី ខេត្តកំពត ជាពិសេសនៅក្នុងឃុំដំណាក់ចង្ក្រំ និងឃុំវត្តអង្គខាងត្បូង ដែលរងការសង្ស័យថាមានការរៀបចំទុកមុន (ត្រូវរ៉ូវគ្នា) ដើម្បីទម្លាក់តម្លៃឲ្យក្រុមហ៊ុនណាមួយជាដាច់ខាត ដោយមិនមានការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌នោះឡើយ

យោងតាមកំណត់ហេតុនៃការដេញថ្លៃផ្ដល់កិច្ចសន្យាផ្លូវលំជួសជុល និងសាងសង់ បានបង្ហាញពីតម្លៃដេញថ្លៃដែលមានលក្ខណៈខុសប្លែកពីធម្មតា៖
តម្លៃប៉ាន់ស្មានរបស់ឃុំ ២៤៦,២៤៧,៥៦៥ រៀល
លទ្ធផលនៃការដេញថ្លៃរបស់ក្រុមហ៊ុន
ក្រុមហ៊ុន រំដួលវិមានជ័យ (តំណាងដោយលោក ផែន ប៊ុនធឿន)៖ ដេញបានក្នុងតម្លៃ ២៤១,០០០,០០០ រៀល។
ក្រុមហ៊ុន យី គង់លី (តំណាងដោយលោក យី គង់លី)៖ ដេញក្នុងតម្លៃ ២៣៧,០០០,០០០ រៀល (ទាបជាង ប៉ុន្តែមិនត្រូវបានជ្រើសរើស ឬមានលក្ខខណ្ឌផ្សេង)។
ក្រុមហ៊ុន ហេង ពៅជេដ្ឋា (តំណាងដោយលោក ហេង ពៅជេដ្ឋា)៖ ដេញក្នុងតម្លៃ ២៣៥,០០០,០០០ រៀល។
ក្រុមហ៊ុនមួយទៀតតំណាងដោយលោក គង់ ភីរុណ ដេញក្នុងតម្លៃ ២៤០,០០០,០០០ រៀល។
ចំណុចគួរឲ្យសង្ស័យ៖ នៅក្នុងឈ្មោះក្រុមហ៊ុនសរុបមានចំនួន ៤ ក្រុមហ៊ុន ប៉ុន្តែតម្លៃទាបជាងគេបំផុស គឺមានសុំដកសិទ្ធិ»។ ការដកសិទ្ធិ ឬដកខ្លួនរបស់ក្រុមហ៊ុនដែលដេញថ្លៃបានទាបជាងគេនេះហើយ ដែលនាំឲ្យមានការសង្ស័យថាជា «ល្បិចដេញថ្លៃបង្អែក» ឬមានការត្រូវរ៉ូវគ្នា (ស៊ុមគ្រលុំ) ដើម្បីទុកឲ្យក្រុមហ៊ុនគោលដៅ (ក្រុមហ៊ុន រំដួលវិមានជ័យ របស់លោក ភែន ប៊ុនធឿន) ទទួលបានគម្រោងក្នុងតម្លៃខ្ពស់ជិតនឹងតម្លៃប៉ាន់ស្មានរបស់ឃុំ។
ករណីនេះបានរុញសញ្ញាព្រួញទៅកាន់ លោក ចឹង មីនា នាយកទីចាត់ការផែនការនិងវិនិយោគខេត្តកំពត និង លោក ភែន ប៊ុនធឿន តំណាងក្រុមហ៊ុនរំដួលវិមានជ័យ ដែលជាភាគីទទួលបានផលប្រយោជន៍ពីការដេញថ្លៃនេះ។
ឃុំដែលរងការរិះគន់៖ ផ្អែកលើតារាងកាលវិភាគបើកសំណើដេញថ្លៃខេត្តកំពត ឆ្នាំ២០២៦ និង គម្រោងអភិវឌ្ឍន៍ទាំងនេះ រួមមាន៖
សាលាឃុំដំណាក់ចង្ក្រំ (ស្រុកដងទុង) ៖ បើកសំណើថ្ងៃទី ២៧ ឧសភា ២០២៥។
សាលាឃុំវត្តអង្គខាងត្បូង (ស្រុកកំពង់ត្រាច/ព្រំប្រទល់ដងទុង) ៖ បើកសំណើថ្ងៃទី ២៧ ឧសភា ២០២៦។
សំណូមពរពីមហាជន
បច្ចុប្បន្ន មហាជន និងអ្នកសារព័ត៌មានក្នុងស្រុក (ដូចជាអង្គភាព អង្គរបានកងជ័យ hot news ដែលមានឡូហ្គោនៅលើរូបភាពទាំងឡាយ) កំពុងទទូចសុំឲ្យថ្នាក់ដឹកនាំខេត្តកំពត ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងធ្វើអធិការកិច្ចលើកិច្ចដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំនៅក្នុងស្រុកដងទុងនេះឡើងវិញ ដើម្បីធានាបាននូវ៖
ភាពស្មោះត្រង់ និងតម្លាភាពក្នុងការប្រើប្រាស់ថវិកាជាតិ។
ទប់ស្កាត់អំពើពុករលួយ និងការឃុបឃិតគ្នារវាងមន្ត្រីខិលខូច និងក្រុមហ៊ុនម៉ៅការ។
ធានាឲ្យបាននូវគុណភាពផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។
ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា អញ្ជើញជាអធិបតីក្នុងការចូលរួមចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់ស្ដីអំពីសហប្រតិបត្តិការប្រឆាំងនិងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ សម្តេចធិបតីកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទូតពង្រឹងមិត្តភាពចាស់-ពង្រីកមិត្តភាពថ្មី
សម្តេចតេជោ ហ៊ុន សែន ទទួលជួប លោក កឹម សុខា ព្រមទាំងលោកជំទាវ លោកជំទាវនិងកូនស្រី ជាថ្មីម្តងទៀត
រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអៀងសុផលឡែតនិងឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា
ប្លុកតាន់ប៉ា ទីតាំងធ្លាប់តែល្បីសំបូរក្រុមក្រុមជនអនាថាប្រេីប្រា-ស់គ្រឿ•ងញៀននោះត្រូវបានបោសសម្អាតជិតអស់ហេីយ…
© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft