

Screenshot

រាជធានីភ្នំពេញ÷ក្រុមជនអនាថាប្រេីប្រា-ស់គ្រឿ•ងញៀន គ្មានផ្ទះសំបែង ពពាក់ពពូនគ្នា ស្នាក់នៅតាមដីឡូត៍ទុកចោល ផ្ទះបែកបាក់ ដេីរដេកតាមសួនច្បារ តាមទីសាធារណៈ ធ្លាប់ដើរបង្កការបញ្ហា អុកឡុក ធ្វេីឲ្យបាត់បង់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ សហការជាមួយក្រុមការងារខណ្ឌដូនពេញ បានចុះប្រមូលក្រុមជនអនាថាខាងលេី នៅតាមផ្លូវ១៥៤, ៥១ និងផ្លូវ១៧២ ដេីម្បីបញ្ជូបទៅព្យាបាលនិងបន្សាបសារជាតិញៀន នៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញជាច្រេីនលេីកច្រេីនសារ និងបន្តរៀបចំសណ្ដាប់ធ្នាប់នៅប្លុកតាន់ប៉ាអោយមានរបៀបរៀបរយ ដេីម្បីរក្សាសន្តិសុខសណ្ដាបធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ឡេីងវិញ ។
នៅពេលឃេីញសកម្មភាពចុះប្រមូលក្រុមជនអនាថាគ្មានផ្ទះសំបែងរបស់គណៈបញ្ជាការឯកភាពសង្កាត់ផ្សារថ្មីទី៣ និងក្រុមការងារខណ្ឌដូនពេញដូច្នេះ បងប្អូនប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដើម្បីបង្ការ ទប់ស្កាត់ រាល់បទល្មើសផ្សេងៗបានមួយចំណែកដែរ ដេីម្បីរក្សាបាននូវសន្តិសុខ សម្រាប់ប្រជាពលរដ្ឋបានគេងលក់ស្កប់ស្កល់នាពេលយប់ផងដែរ ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌមួយចំនួនទៀតក៏បានរអ៊ូរទាំប្រាប់ក្រុមការងារយេីងដែរថា “ពួកគាត់សង្ឃឹមថា លោកអភិបាលខណ្ឌ លោកអធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ និងចៅសង្កាត់ដែលពួកគាត់រស់នៅ នឹងមានចំណាត់ការ ក្នុងការប្រមូលក្រុមជនអនាថា គ្មានផ្ទះសំបែង ដែលស្នាក់អាស្រ័យនៅតាមដីឡូត៍ និងផ្ទះគេបោះបង់ចោលទាំងអស់នោះឲ្យដូចសង្កាត់ផ្សារថ្មី៣ខាងលេីនោះផង ដេីម្បីបង្ការ និងទប់ស្កាត់ បទល្មើសលួចគ្រប់សព្វបែបយ៉ាង ឲ្យតែលួចបាន គឺក្រុមជនអនាថាទាំងនោះលេីកដាក់រ៉ឺម៉កអេតចាយទៅបាត់មិនខាន ដេីម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋបានគេងលក់ស្កប់ស្កល់ផង”៕
#សារព័ត៌មានអង្គរបានគង់ជ័យ#ប្លុកតាន់ប៉ា #ក្រុមជនអនាថា
ប្លុកតាន់ប៉ា ទីតាំងធ្លាប់តែល្បីសំបូរក្រុមក្រុមជនអនាថាប្រេីប្រា-ស់គ្រឿ•ងញៀននោះត្រូវបានបោសសម្អាតជិតអស់ហេីយ…
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈជំនាញ ដើម្បីធានាដល់និរន្តរភាពការងារ
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអញ្ជើញមាតុភូមិនិវត្តន៍មកដល់ប្រេងជាណាចក្រកម្ពុជាវិញ
ទីតាំងតារាងបាល់ទះបង្កប់ល្បែងស៊ីសងមាន់អនឡាញនិងឡូតូ
ពិតជាអស្ចារ្យមែនទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោង មួយកន្លែងនៅ ត្រែងត្រយឹងបើកលេងយ៉ាងរលូនចម្ងាយផ្លូវចូលសង្វៀនមិនដល់ ៥០០ ម៉ែត្រពីប៉ុស្តិ៍នគរបាលនិងសាលាឃុំផងតែមានយន្តទិព្វអាចបិទបាំងភ្នែកសមត្ថកិច្ចបាន…
© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft