នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្ត្រី និងក្មេងស្រីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសនៅតាមបណ្ដាក្រុងស្រុកទាំង១៣ របស់ខេត្ត ត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ ហើយក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរអង្គរភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័របានទាន់ពេលវេលា។
ឆ្លងកាត់ការពិភាក្សា និងពិនិត្យលើរបាយការណ៍សម្រាប់ត្រីមាសកន្លងមករួច លោកស្រី ក៏សូមកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានសហការអនុវត្តសកម្មភាពការងារបានល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ និងបានផ្ដល់សេវាជួយដល់ជនរងគ្រោះ។ លោកស្រី ក៏បានជំរុញបន្ថែមដល់ក្រុមការងារ សូមបន្តសហការ និងអនុវត្តការងារនេះបន្ថែមទៀត និងត្រូវបន្តស្វែងរកការគាំទ្រពីអ្នកពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីពង្រឹងសមត្ថភាពតាមរយៈវគ្គបណ្ដុះបណ្ដាលពីកញ្ចប់សេវាទាំង៥ ក្រុមការងារ GBV ថ្នាក់ខេត្ត ក្រុង/ស្រុក៕
ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា អញ្ជើញជាអធិបតីក្នុងការចូលរួមចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់ស្ដីអំពីសហប្រតិបត្តិការប្រឆាំងនិងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ សម្តេចធិបតីកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទូតពង្រឹងមិត្តភាពចាស់-ពង្រីកមិត្តភាពថ្មី
សម្តេចតេជោ ហ៊ុន សែន ទទួលជួប លោក កឹម សុខា ព្រមទាំងលោកជំទាវ លោកជំទាវនិងកូនស្រី ជាថ្មីម្តងទៀត
រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអៀងសុផលឡែតនិងឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា
ប្លុកតាន់ប៉ា ទីតាំងធ្លាប់តែល្បីសំបូរក្រុមក្រុមជនអនាថាប្រេីប្រា-ស់គ្រឿ•ងញៀននោះត្រូវបានបោសសម្អាតជិតអស់ហេីយ…
© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft