លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានណែនាំឱ្យគ្រប់កងកម្លាំងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈជំនាញ ដើម្បីធានាដល់និរន្តរភាពការងារ
ថ្ងៃចេញផ្សាយ ៖ 20/07/2026 10:53:54
ដោយ ៖ angkorbankongchey | ចំនួនអ្នកចូលមើល ៖ 21.4K

 

 

 

កំពង់ចាម÷ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាត និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គមការងារនគរបាលសហគមន៍ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ដ និងពិធីប្រកាស ផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំអនុវត្តតាមទិសដៅដែលបានចេញ រហូតទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ។

ជាមួយគ្នានេះ តាមរយៈលទ្ធផលការងារដែលសម្រេចបាន លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនដល់គ្រប់ផែនជំនាញ និងមន្រ្តីនគរបាលជាតិ ដែលទើបទទួលបានការប្រកាសតែងតាំងមុខតំណែងថ្មី ដើម្បីបំពេញបន្ថែម និងតម្រង់ទិសមានដូចខាងក្រោម:

១-ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើលរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់ឲ្យមានលក្ខណៈល្អប្រសើរ

២-បន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងគុណភាព

៣-ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញពាក់ព័ន្ធ ដើម្បីធានានិរន្តភាពការងារ ឱ្យកាន់តែខ្លាំងក្លា

៤-បន្ដការគ្រប់គ្រង់ ដឹកនាំបញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ពិសេសក្មេងទំនើង ងើបមួយវាយមួយ ងើបពីរវាយពីរ

៥-បន្តស្រាវជ្រាវ និងគ្រប់គ្រងទីតាំងស្នាក់នៅរបស់ជនបរទេសលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺមិនអនុញ្ញាតឱ្យកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាដាច់ខាត

៦-បន្ដបម្រើសេវាសាធារណ: ដែលជាសេវាតម្រូវការ និងសេវាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស

៧-បន្ដពង្រឹង ការងារនគរបាលសហគមន៍

៨-បន្ដយកចិត្តទុកដាក់ ដោះស្រាយសម្រួលចរាចរណ៍ នៅតាមគោលដៅ ដែលប្រឈមកកស្ទះ និងបន្ដការប្រើវិធានការ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកប្រើប្រាស់ផ្លូវឱ្យបានផុលផុស ដើម្បីបង្កើនសុវត្ថិភាពខ្ពស់លើដងផ្លូវ ៕

ព័ត៌មានផ្សេងៗ
ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា អញ្ជើញជាអធិបតីក្នុងការចូលរួមចុះហត្ថលេខាលើអនុសរណៈនៃការយោគយល់ស្ដីអំពីសហប្រតិបត្តិការប្រឆាំងនិងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា
23/09/2026 13:41:00 angkorbankongchey
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ សម្តេចធិបតីកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការទូតពង្រឹងមិត្តភាពចាស់-ពង្រីកមិត្តភាពថ្មី
21/08/2026 07:52:28 angkorbankongchey
សម្តេចតេជោ ហ៊ុន សែន ទទួលជួប លោក កឹម សុខា ព្រមទាំងលោកជំទាវ លោកជំទាវនិងកូនស្រី ជាថ្មីម្តងទៀត
16/08/2026 10:15:44 angkorbankongchey
រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអៀងសុផលឡែតនិងឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា 
07/08/2026 07:21:32 angkorbankongchey
ប្លុកតាន់ប៉ា ទីតាំងធ្លាប់តែល្បីសំបូរក្រុមក្រុមជនអនាថាប្រេីប្រា-ស់គ្រឿ•ងញៀននោះត្រូវបានបោសសម្អាតជិតអស់ហេីយ…
22/07/2026 06:49:07 angkorbankongchey
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Ankorban KongChey © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft